រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក អញ្ជើញចូលរួមក្នុងវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី៣R និងសេដ្ឋកិច្ចវិលជុំ នៅខេត្តសៀមរាប

ស្រុកកោះកុង ៖ ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោកស្រី អុិន សុភី អភិបាលរងស្រុក អញ្ជើញចូលរួមក្នុងវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី៣R និងសេដ្ឋកិច្ចវិលជុំក្រោមប្រធានបទ Integrating Circular Economy in Major Development Sectors toward Achieving Zero Waste Societies and the SDGs ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីបណ្តាប្រទេសសមាជិក និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅសណ្ឋាគារសុខាសៀមរាប 

វេទិកានេះរៀបចំ ដើម្បីពង្រឹង និងពង្រីកបន្ថែមការអនុវត្តគោលការណ៍ ៣R និងសេដ្ឋកិច្ចវិលជុំនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសំដៅចូលរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។

អត្ថបទទាក់ទង