រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរព័ត៌មានខេត្តកោះកុង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករាឆ្នាំ២០២៣


…………………………………………………….
ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ដោយមានលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យអនុការិយាយល័យទាំង៥ និងមន្រ្តីរកិច្ចសន្យាជាច្រើនរូបទៀត។

បន្ទាប់ពីលោក ឡុង សំអាត ប្រធានការិយាល័យរដ្ឋបាល បានឡើងអាចរាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា រួចមក។
ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ក៏បានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញ និងមន្រ្តីរាជការក្រោមឱវាទ។
ជាក់ស្ដែងនៅចុងឆ្នាំ២០២២ យើងបានផលិតនៅបទយកការ លើវិស័យព័ត៌មាននិង បទយកការ អភិវឌ្ឍន៍រយៈពេល 5 ឆ្នាំរបស់រដ្ឋបាលខេត្តជូនក្រសួងបានរួចរាល់ហើយ។ 
មួយឆ្នាំកន្លងមក ក៏ដូចជាក្នុងខែមករាឆ្នាំ 2023 នេះ ការិយាល័យទាំង 5 មាន ការិយាល័យរដ្ឋបាល គណនេយ្យ កាល័យទូរទស្សន៍ ការិយាល័យវិទ្យុ ការិយាល័យ សោទទស្សន៍ ការិយាល័យទីភ្នាក់ងារសារព័ត៌មាន (AKP)  បានសហការគ្នានិងអនុវត្តការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ៏ ។
ជាទិសទៅបន្តសម្រាប់ការអនុវត្តខែថ្មីក៏ដូចជាឆ្នាំថ្មីឆ្នាំ 2023 នេះ លោកបាន ផ្ដល់ការណែនាំឲ្យលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់ នៃការឡាយទាំង៥ ត្រូវពង្រឹងសមត្ថភាព យកចិត្តទុកដាក់លើការអនុវត្តការងាររបស់ខ្លួនហើយកាន់តែល្អប្រសើរបំផុតស្របតាម បរិបទសង្គម។

អត្ថបទទាក់ទង