មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយ គ.ក.ន.ក ឃុំស្រែអំបិល និងអង្គការសង្គ្រោះកុមារ (Save the Children) បានចុះតាមដាន និងវាយតម្លៃ ទាក់ទងនឹងកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ប្រជាកសិករ តាមរយៈការចុះសម្ភាសតាមខ្នងផ្ទះ ចំនួន ០៧គ្រួសារ នៅភូមិកណ្ដាល និងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងគោលបំណង៖
១-សិក្សាការយល់ដឹង ការអនុវត្ត និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាកសិករ អំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន។
២-លើកទឹកចិត្តអាណាព្យាបាលឱ្យបង្កើនការវិនិយោគលើកុមារ ធានាឱ្យកុមារបានទៅរៀនទៀងទាត់ មានសម្លៀកបំពាក់សមរម្យ ទទួលបានការថែទាំសុខភាព និងរបបអាហារគ្រប់គ្រាន់។
៣-លើកទឹកចិត្ត និងជំរុញគ្រួសារកសិករជួយផ្សព្វផ្សាយបន្តដល់សហគមន៍។
ថ្ងៃចន្ទ-អង្គារ ១០-១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៣