រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានចូលរួមក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តការងារគណនេយ្យភាពសង្គម និងការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅសាលប្រជុំសាលាស្រុកកោះកុង ។

ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកស្រី លិ  ឡាំង  ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ  បានដឹកនាំជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ និងអាជ្ញាធរភូមិ ចូលរួមក្នុងកិច្ចប្រជុំស្តីពី  ការអនុវត្តការងារគណនេយ្យភាពសង្គមការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជំហានទី២ សម្រាប់ក្រុមការងារគណនេយ្យភាពថ្នាក់ឃុំ សម្រាប់ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលរបស់អង្គការសុខភាពដើម្បីអភិវឌ្ឍន៍សុខភាព (HEAD) នៅសាលប្រជុំសាលាស្រុកកោះកុង ៕

អត្ថបទទាក់ទង