លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារគម្រោងអាហារូបត្ថម្ភថ្នាក់ស្រុក ដឹកនាំក្រុមការងារ ដើម្បីទទួលជួបនឹងក្រុមការងារវាយតម្លៃគម្រោងអាហាររូបត្ថម្ភថ្នាក់ខេត្ត ដែលបានចុះមកវាយតម្លៃភាពត្រៀមរួចជាស្រេចនៃការអនុវត្តក្រុមការងារអាហាររូបត្ថម្ភថ្នាក់ស្រុកមណ្ឌលសីមា ដែលមានសូចនាករចំនួន០៧ ជាលទ្ធផលនៃការវាយតម្លៃភាពត្រៀមរួចជាស្រេចបានពិន្ទុ100% ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
វេលាម៉ោង ៩:៣០នាទីព្រឹក