រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានសហការជាមួយអាជ្ញាធរភូមិ១ បានចុះធ្វើវេទិការសាធារណៈ នៅចំនុចមាត់ទឹក ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង៩:០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានសហការជាមួយអាជ្ញាធរភូមិ១ បានចុះធ្វើវេទិការសាធារណៈ នៅចំនុចមាត់ទឹក ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយបានលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
២/ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍
៣/អំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង
៤/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសcovid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
ក្នុងនោះមានប្រជាពលរដ្ឋចូលរួមចំនួន៤៥នាក់ ស្រីចំនួន២៥នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២នាក់ មេភូមិចំនួន០១នាក់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង