លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់ និងលោក ប៉ែន សុផាត អភិបាលរង ស្រុក លោកនាយករដ្ឋបាល លោកស្រីនាយករងរដ្ឋបាល និងលោកស្រីអនុប្រធានការិយាល័យសង្គមកិច្ច បានអញ្ជើញសួរសុខទុក្ខ ដោយនាំយកថវិកា គ.ក.ស.ក ចំនួន ១០០,០០០រៀល និងផ្លែឈើ រួមទាំងភេសជ្ជៈមួយ ចំនួនជូនដល់លោក សេង លីម សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង៩:៣០នាទីព្រឹក