លោក ប៉ែន វណ្ណា សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក ដឹកនាំសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់ និងលោក ចៅ ផល្លា ប្រធានការិយាល័យប្រជាពលរដ្ឋ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់ លោក សាន់ អុីតទ្រីស សមាជិកក្រុមប្រឹក្សាស្រុក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅគេហដ្ឋាន ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង១១:០០នាទីព្រឹក