រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានចូលរួមកិច្ចប្រជុំស្តីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្តិភាពត្រីកាម៉ុង នៅពាមក្រសោប ។

ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង ៨ និង ០០ នាទី លោកស្រី លិ  ឡាំង  លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជំនួយការឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋសរុបចំនួន ​៥៣ នាក់ ស្រីចំនួន ២៤ នាក់ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្តីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្តិភាពត្រីកាម៉ុង នៅពាមក្រសោប និងសេចក្តីជូនដំណឹង ស្តីពីការបិទនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្តិភាពត្រីកាម៉ុងនៅពាមក្រសោប ខេត្តកោះកុង ។

អត្ថបទទាក់ទង