ឃុំជ្រោយប្រស់: ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតីភាពលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាឃុំ ០៤នាក់ ស្មៀនឃុំ ជំនួយការហិរញវត្ថុ ជំនួយការរដ្ឋបាលឃុំ មេភូមិទាំង០២ ភូមិ ប្រធានប៉ុស្តិ៍សុខភាព នាយកសាលាទាំង០២ នាក់ និងលោកនាយរងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំជ្រោយប្រស់ *របៀបវារៈ១.ពិនិត្យកូរ៉ូម២.បើកកិច្ចប្រជុំ៣.ពិនិត្យ និងអនុម័តរបៀបរៈ៤.ពិនិត្យ និងអនុម័តលើកំណត់ហេតុ ៥.ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែវិច្ឆិកា៦.លើកផែនការសកម្មភាពទៅខែបន្ទាប់៧.បញ្ហាផ្សេងៗ៨.បិទអង្គប្រជុំ មានសមាសភាពចូលរួមចំនួន ១៦នាក់ ស្រី ០២នាក់ នៅសាលាឃុំជ្រោយប្រស់ ស្រុកកោះកុងខេត្តកោះកុង ។