មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអង្គការសង្គ្រោះកុមារ ចុះសម្ភាសគ្រួសារកសិករដាំដំណាំស្វាយចន្ទី និងទុរេន ក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង សរុបចំនួន ១០គ្រួសារ ។
ក្នុងគោលបំណងៈ
1/ សិក្សាពីការយល់ដឹង បញ្ហា និង ការអនុវត្តលើកិច្ចការពារកុមារ ការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងលើកកម្ពស់យេនឌ័ររបស់គ្រួសារកសិករ
2/លើកទឹកចិត្ត និងផ្សព្វផ្សាយបន្ថែមលើការអនុវត្តកិច្ចការពារកុមារ ការចិញ្ចឹមកូនតាមបែបវិជ្ជមាន និង ការលើកកម្ពស់យេនឌ័ររបស់គ្រួសារកសិករ
3/លើកទឹកចិត្តអាណាព្យាបាលអោយ បង្កើនការវិនិយោគលើកុមារ ដូចជាធានាអោយកុមារបានទៅរៀនទៀងទាត់ មានសម្លៀកបំពាក់សមរម្យ ទទួលបានការថែទាំសុខភាព មានរបបអាហារគ្រប់គ្រាន់សម្រាប់កុមារ និងគ្រួសារ
4/សិក្សាស្វែងយល់ពីចំនុចល្អ ចំនុចគួរកែលម្អ និងអនុសាសន៍ផ្សេងៗ លើសេវាសង្គមរបស់ គ ក ន ក ឃុំ/សង្កាត់ ។
ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២