លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែធ្នូ ឆ្នាំ២០២២ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំខែធ្នូ ឆ្នាំ២០២២
៤.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តការងាររដ្ឋបាលស្រុកប្រចាំ ឆ្នាំ២០២២
៥.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងតារាងបែងចែកប្រាក់វង្វាន់លើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិកប្រចាំខែតុលា វិច្ឆិកា និងធ្នូ ឆ្នាំ២០២២
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃពហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង ១៤:០០នាទីរសៀល