លោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី "ស្រ្តី និងភាពជាអ្នកដឹកនាំ" ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពីសិក្ខាកាមស្ត្រីជាប្រធានឬអនុប្រធានការិយាល័យ នៃក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងស្ត្រីជាអភិបាលរងក្រុង ស្រុក ខណ្ឌ មកពីរាជធានី-ខេត្ត ចំនួន០៨ រួមមាន៖ ខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម តាកែវ កណ្តាល កោះកុង ប៉ៃលិន និងរាជធានីភ្នំពេញ សរុបចំនួន៥៥រូប (ស្រ្តី៤៨រូប) នៅខេត្តកែប។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ អំពីគន្លឹះនៃការដឹកនាំ និងការអភិវឌ្ឍនូវភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ក្នុងការអនុវត្តការងារ ប្រកបដោយឥទ្ធិពល និងមានប្រសិទ្ធភាព។
ថ្ងៃចន្ទ ១១រោច ដល់ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២
#មន្ទីរកិច្ចការនារីខេត្តកោះកុង