ឃុំតាតៃក្រោម៖ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញរបស់លោកអ៊ូឆេន ឆៃវិសាន្តមេឃុំតាតៃក្រោម បានចាត់តាំងឱ្យលោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការងារស្រ្តី និងកុមារ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិការមួយចំនួនទៅជូនកុមារី រិន សេរីវត្តី មានអាយុ ១ខួប ៣ខែ ដែលមានម្តាយឈ្មោះ បញ្ញា បុប្ផា និងឪពុកឈ្មោះ ស៊ុំ ជារដ្ឋ ដែលរងគ្រោះដោយសាររលាកទឹកក្តៅ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។