រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយក្រុមការងារបេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្ដាល ចុះធ្វើបច្ចុប្បន្នភាពជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន នៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ក្រុងខេមរភូមិន្ទ

ខេត្តកោះកុង ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយក្រុមការងារបេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្ដាល ចុះធ្វើបច្ចុប្បន្នភាពជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ៣៨នាក់ ក្នុងនោះមាននិវត្តជនចំនួន ១៨នាក់ ជនពលីចំនួន ០៧នាក់ និងជនមរណ:ចំនួន ១៣នាក់ នៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

អត្ថបទទាក់ទង