រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង ដឹកនាំក្រុមការងារស្រុក ចូលរួមវគ្គបណ្តុះបណ្ដាលស្តីពីនីតិវិធីរៀបចំ និងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង ដឹកនាំក្រុមការងារស្រុក ចូលរួមវគ្គបណ្តុះបណ្ដាលស្តីពីនីតិវិធីរៀបចំ និងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែមជូនដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងអនុវត្តថវិកា ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Online Zoom នៅសាលប្រជុំសាលាស្រុកកោះកុង។

សមាសភាពចូលរួមមាន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ-សង្កាត់ អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា តំណាងមណ្ឌលសុខភាពត្រពាំងរូង សរុបចំនួន ៤នាក់ ស្រី ២នាក់។

អត្ថបទទាក់ទង