ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតីបិទសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក នៅសាលប្រជុំសាលាស្រុកកោះកុង។
ជាមួយគ្នានោះដែរ លោកប្រធានក្រុមប្រឹក្សាស្រុក ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្ររបស់មន្ទីរ អង្គការ និងដៃគូរពាក់ព័ន្ធនានា ចំពោះការគាំទ្រដល់រដ្ឋបាលឃុំ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងអភិវឌ្ឍមូលដ្ឋាន។
លទ្ធផលសម្រេចបានដូចតទៅ៖
១. គម្រោងរបស់ស្រុក ឆ្នាំ២០២៣ សរុប ១៣៦ គម្រោង ទទួលបានការគាំទ្រ ចំនួន ១៦ គម្រោង(ក្នុងគម្រោងសរុប ១៦គម្រោង និងក្រៅ ០គម្រោង)
២. គម្រោងរបស់ឃុំទាំង៤ ឆ្នាំ២០២៣ សរុប ២០១ គម្រោង ទទួលបានការគាំទ្រ ចំនួន ៤៨ គម្រោង(ក្នុងគម្រោងសរុប ៤៨គម្រោង និងក្រៅ ០គម្រោង)
៣. សរុបគម្រោងទូទាំងស្រុក ឆ្នាំ២០២៣ សរុប ៣៣៧គម្រោង ទទួលបានការគាំទ្រ ចំនួន ៦៤គម្រោង (ក្នុងគម្រោងសរុប ៦៤គម្រោង និងក្រៅ ០គម្រោង)
គិតជា%= ១៨,៩%។