មន្ដ្រីនៃមន្ទីរកិច្ចការនារីខេត្តកោះកុង ចំនួន ០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "ជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព" ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួមពីមន្ដ្រីក្រសួងកិច្ចការនារី មន្ដ្រីមន្ទីរពាក់ព័ន្ធ និងមន្ទីរកិច្ចការនារីរាជធានី /ខេត្តចំនួន ០៩ គឺខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ សរុបប្រមាណ ៤២រូប នៅទីរួមខេត្តកំពត។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់មន្ដ្រីក្រសួង មន្ទីរកិច្ចការនារីរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ អំពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព។
ថ្ងៃចន្ទ ១២កើត ដល់ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី០៥-០៧ ខែធ្នូ ឆ្នាំ២០២២
#មន្ទីរកិច្ចការនារីខេត្តកោះកុង