រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមការងារចុះបើកវេទិការសាធារណៈស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំនុច ។

ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី លិ ឡាំង ជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះបើកវេទិកាសាធារណៈ ស្តីពីគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំនុច ស្ថិតនៅភូមិ២ ឃុំកោះកាពិ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៦នាក់ ស្រី០៩នាក់
/ដោយលើកយកប្រធានបទមានដូចខាងក្រោម៖
១ .ផ្សព្វផ្សាយអំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។
២. ផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការឆ្លងវីរុសកូវីត ១៩ ។
៣ ផ្សព្វផ្សាយអំពីគ្មានអំពើអាណាចារជួញដូរស្ត្រី និងកុមារ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ។
៤ ផ្សព្វផ្សាយអំពីគ្មាន បទល្មើស ឆក់ប្លន់ និងបិទទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

អត្ថបទទាក់ទង