ឃុំឃ្រោយប្រស់៖ ថ្ងៃអង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ បានសហការជាមួយកម្លាំងអធិការដ្ឋានដឹកនាំដោយលោក វ/ទោ សៃ វ៉ាន់ធួន អធិការរងផ្នែកអត្តសញ្ញាណកម្ម បានបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ។