រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិទី៥ ឆ្នាំ២០២២ ។

ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិទី៥ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលមានសមាសភាពចូលរួមចំនួន ២២នាក់ ស្រី០២នាក់ នៅសាលាឃុំកោះកាពិ ស្ថិតក្រោមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ កូរ៉ុមក្រុមប្រឹក្សាឃុំចូលរួម
២- ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥
៣- ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាឃុំ
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយកាណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលឃុំ
៥- ពិភាក្សា និងអនុម័តលើការកែសម្រួលសមាសភាពក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ
៦- លើកទិសដៅការងារខែបន្ទាប់
៧- បញ្ហាផ្សេងៗ បិទអង្គប្រជុំ ៕

អត្ថបទទាក់ទង