រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៥ នៅសាលាឃុំត្រពាំងរូង

ឃុំត្រពាំងរូង,ថ្ងៃចន្ទ ១៣រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាស្រុក ជំនួយការរដ្ឋបាលឃុំ ជំនួយកាហិរញ្ញវត្ថុឃុំ មេភូមិទាំង៤ នាយកសាលាទាំង២ និងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង
លេីរបៀបវារះចំនួន ០៨:
១. ពិនិត្យកូរ៉ុម
២.ពិនិត្យ អនុម័តរបៀបវារះ
៣. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំខែមុន
៤. ពិនិត្យ និងអនុម័តសេចក្ដីព្រៀង  របាយការណ៍ប្រចាំខែមុន
៥.ពិនិត្យ និងអនុម័តគ្រួសារងាយរងហានិភ័យ បានសម្ភាសរួច
៦. បញ្ហាផ្សេងៗ និងដំណោះស្រាយ
៧. ផែនការបន្ត
៨. បិទអង្គប្រជុំ
    មានសមាសភាពចូលរួមរុបចំនួន១៦នាក់ស្រី០៣នាក់​ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕

អត្ថបទទាក់ទង