ឃុំតាតៃក្រោម៖ ព្រឹកថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ និជាមេឃុំតាតៃក្រោម បានដឹកនាំកិច្ចប្រជុំស្តីពីការ ត្រួតពិនិត្យ ការអនុវត្តការងារក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដោយគិតចាប់ពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាសាឃុំតាតក្រោម សមាសភាពចូលរួមមាន សមាជិកក្រុមប្រឹក្សាឃុំ ក្រុមការងារចុះឈ្មោះបោះឆ្នោត ជំនួយការឃុំ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ មេភូមិ និងភ្នាក់ងារសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត សរុប១២នាក់ ស្រី០៣នាក់។ ជាលទ្ធផល ការចុះឈ្មោះបោះឆ្នោតសរុបបានចំនួន ៣១នាក់ ស្រ្តី១៣នាក់ ,ការលុបឈ្មោះពីបញ្ជីបោះឆ្នោតសរុបចំនួន ០៩នាក់ ស្ត្រី ០៥នាក់ ,កែតម្រូវទិន្នន័យសរុបចំនួន ០១នាក់ ។