លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា លោកស្រី លី មុន្នី នាយកស្តីទី និងលោកស្រី សារី សារីម អនុប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានីខេត្ត នៅតាមបណ្តាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ស្មៀន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ជំនួយការភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៣២នាក់ ស្រី១៨នាក់ ។
នៅសាលាឃុំពាមក្រសោប
ថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
វេលាម៉ោង១៤:០០នាទីរសៀល