រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

ឃុំតាតៃក្រោម ៖ ថ្ងៃពុធ ៩កើត ខែកត្កិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្ដីទី លោកអភិបាលរងស្រុក លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក និងលោក លោកស្រីមេឃុំ ជំទប់១ ជំទប់២ ឃុំ សរុបចំនួន ៣២នាក់ ស្រី ០៥នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង