រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី២០ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី២០ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក ចេង មុនីរិទ្ធ អភិបាលស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោកប្រធាន អនុប្រធាន ចំណុះសាលាស្រុកនៅសាលប្រជុំសាលាស្រុកគិរីសាគរ ដោយមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង និយ័តភាពថវិកាឆ្នាំ២០២២របស់រដ្ឋបាលស្រុកគិរីសាគរ
២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងគម្រោងផែនការចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២៣របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលការបែងចែក តួនាទី ភារៈកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលស្រុកគិរីសាគរ
៤.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សានៃរដ្ឋបាលស្រុកគិរិសាគរ
៥ .សេចក្ដីផ្សេងៗ
………………………………………………………..
ថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
November 2, 2022

អត្ថបទទាក់ទង