រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធាន ក្រុមប្រឹក្សាស្រុក កោះកុង

ស្រុកកោះកុង ថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដើម្បីពិនិត្យមើលសមិទ្ធិផលអនុវត្តន៍ការងារសម្រេចបានប្រចាំខែតុលា ឆ្នាំ២០២២ និងដោះស្រាបញ្ហាប្រឈមនានា តាមបណ្ដារឃុំទាំង៤ ព្រមទាំងដាក់ទិសដៅការងារសម្រាប់ខែបន្ទាប់ជូនរដ្ឋបាលស្រុកកោះកុង។ សមាសភាពចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្ដីទី លោកអភិបាលរងស្រុក លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក និងលោក លោកស្រីមេឃុំ ជំទប់១ ជំទប់២ ឃុំ សរុបចំនួន ៣២នាក់ ស្រី ០៥នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង