ស្រុកកោះកុង៖ ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ស្ពានបេតុង ១កន្លែង មានប្រវែង ៧.៥ម ទទឹង៤.៥ម កម្ពស់ក្បាលស្ពាន៣.៥ម និងដាក់ស្លាកសញ្ញាគម្រោងចំនួន០១ មានទីតាំងស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំតាតៃក្រោម សម្រាប់ឆ្នាំ២០២២ នៅសាលាឃុំតាតៃក្រោម។
សមាសភាពចូលរួមមានមន្រ្តីបច្ចេកទេសសាលាខេត្តលោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។
ក្រុមហ៊ុនចូលរួមដេញថ្លៃរួមមាន ៖
១.សម្បត្តិ ស្រីលីន
២.ពៅ ផល្លា
៣.កក់ ស៊ុនសេង
៤.សំណង់ ពន្លឺ រស្មី
៥.លឹម ពិសិដ្ឋ
ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន លឹម ពិសិដ្ឋ លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ១៤៥ ០០០ ០០០៛(មួយរយសែសិបប្រាំលានរៀលគត់)។