រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា ប្រចាំខែតុលា ឆ្នាំ២០២២

លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ ប្រចាំខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង
និងមានរបៀបវារ:ដូចខាងក្រោម÷
១. ពិនិត្យ និងអនុម័តកំណត់ហេតុខែកញ្ញា ឆ្នាំ២០២២ និងលទ្ធផលអនុវត្តខែ តុលា ឆ្នាំ២០២២
២. ពិនិត្យ និងអនុម័តរបាយកាណ៍ស្ថានភាពការិយាល័យ និងអង្គភាពពាក់ព័ន្ធ
៣. បញ្ហាផ្សេងៗ
៤. ផែនការសកម្មភាពបន្ត
អ្នកចូលរួមសរុប ២០នាក់ ស្រី១១នាក់
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទទាក់ទង