រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង រៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំចុះត្រួតពិនិត្យ ផ្គូរផ្គង វាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ រដ្ឋតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)

ស្រុកកោះកុង ៖ នៅរសៀល​ថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំចូលរួម​កិច្ចប្រជុំ ស្តីពីការរៀបចំចុះត្រួតពិនិត្យ ផ្គូរផ្គង វាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ រដ្ឋតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ក្រោមអធិបតីភាព​លោក សន សេង នាយករងរដ្ឋបាលសាលាស្រុកោះកុង តំណាងឲ្យ​លោកនាយក​រដ្ឋបាលស្រុកកោះកុង​។​

សមាសភាពចូល​រួមមានតំណាង​មន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានការិយាល័យ​រដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់​ លោក លោកស្រី​មេឃុំ និងស្មៀនឃុំទាំង៤ នៃ​ស្រុកកោះកុង​ នៅ​សាលប្រជុំសាលាស្រុក​កោះកុង។​

អត្ថបទទាក់ទង