រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំណែនាំបច្ចេកទេស និងត្រួតពិនិត្យមណ្ឌលប្រឡង សម្រាប់ដំណើរការប្រឡងសញ្ញាប័ត្របច្ចេកទេសបញ្ចប់ឆ្នាំទី១ ទី២ និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងប្រធានគណៈកម្មការទទួលខុសត្រូវរួម អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ថ្នាក់ដឹកនាំមណ្ឌលសំណេរ និងកំណែ ដោយមានការចូលរួមពីលោក ប៊ែល ប៊ុណ្ណារិទ្ធិ អនុប្រធានការិយាល័យ នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការទទួលខុសត្រូវរួម សមាសភាពគណៈកម្មការមកពីនាយកដ្ឋាន កិច្ចការប្រឡង លោកអនុប្រធានមន្ទីរ អយក.ខេត្ត លោកប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង លោកនាយករង នៅសាលប្រជុំវិ.ច.ប.តេជោសែនកោះកុង។បន្ទាប់មកលោកប្រធានបាន អញ្ជើញចុះត្រួតពិនិត្យស្ថានភាពមណ្ឌល និងបន្ទប់ប្រឡង ដែលបានរៀបចំត្រៀមសម្រាប់ការប្រឡងសញ្ញាប័ត្របច្ចេកទេសបញ្ចប់ឆ្នាំទី១ ទី២ និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង។គួររំឭកផងដែរថា សម្រាប់បេក្ខជនចូលរួមប្រឡងសរុប៣៤នាក់ ស្រី០៥នាក់ ក្នុងនោះជំនាញអគ្គិសនីឆ្នាំទី១មានចំនួន០៩នាក់ ស្រី០២នាក់ ជំនាញអគ្គិសនីឆ្នាំទី២មានចំនួន១០នាក់ ស្រី០០នាក់ និងជំនាញមេកានិចឆ្នាំទី២មានចំនួន១៥នាក់ ស្រី០៣នាក់ បន្ទប់ប្រឡងមានចំនួន០៣។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង