រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមសិក្ខាសាលាស្ដីពី ការបូកសរុបលទ្ធផលការងារវិមជ្ឍការ និងវិសហមជ្ឍការវិស័យបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមសិក្ខាសាលាស្ដីពី ការបូកសរុបលទ្ធផលការងារវិមជ្ឍការ និងវិសហមជ្ឍការវិស័យបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មការដឹកនាំកែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្ត នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្ដីការក្រសួងបរិស្ថាន ។

អត្ថបទទាក់ទង