លោក ណយ ឡេង មេឃុំពាមក្រសោប បានដឹកនាំសមាជិកក្រុមប្រឹក្សា និងមេភូមិ ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍ ឆ្នាំ២០២២ ចំនួន ២កន្លែង នៅឃុំពាមក្រសោប ៖
១/គម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ
- ខ្សែទី១ ប្រវែង១៤០ម៉ែត្រ ទទឹង៥ម៉ែត្រ
- ខ្សែទី២ ប្រវែង១៦៧ម៉ែត្រ ទទឹង៦ម៉ែត្រ
ស្ថិតនៅភូមិពាមក្រសោប២ មានទឹកប្រាក់សរុបចំនួន ២០៩,៤៧៣,៦០០រៀល (គាំទ្រដោយមូលនិធិរដ្ឋបាលឃុំឆ្នាំ២០២២)
២/គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៤៤៥ម៉ែត្រ ទទឹង៦ម៉ែត្រ ទីតាំងស្ថិតនៅភូមិពាមក្រសោប២ មានទឹកប្រាក់សរុបចំនួន ៣៩៩,៧១៥,៤០០រៀល (គាំទ្រដោយមូលនិធិរដ្ឋបាលស្រុកឆ្នាំ២០២២) ។
ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២