រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ បានចូលរួម​វគ្គបណ្តុះបណ្តាល រំលឹកសេចក្ដីណែនាំលេខ​០២៥ ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ-សង្កាត់ ដល់រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាល​ក្រុង-ស្រុក-ខណ្ឌ តាមរយៈប្រព័ន្ធអនឡាញ(Zoom Meeting)

ស្រុកកោះកុង​៖ នៅរសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ បានចូលរួម​វគ្គបណ្តុះបណ្តាល រំលឹកសេចក្ដីណែនាំលេខ​០២៥ ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់ ដល់រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាល​ក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេសតាមរយៈប្រព័ន្ធអនឡាញ(Zoom Meeting) ដែលរៀបចំដោយ​អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការគាំទ្រពីអង្គការយូនីសេហ្វ។​

ក្នុងវគ្គ​បណ្តុះបណ្តាល​នេះ​ផ្សព្វផ្សាយ​ពី
-​សេចក្តីណែនាំ​លេខ០៤៥ ស្តីពី​ការជ្រើសរើស​តំណាងយុវជន​ចូលរួម​ជា​សមាជិក​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​នារី និងកុមារឃុំ-សង្កាត់
-​សេចក្តីណែនាំ​លេខ០២៥ ស្តីពី​ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ-សង្កាត់

អត្ថបទទាក់ទង