ថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២២ លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន និងលោក ម៉េង ពេជ ប្រធានការិយាល័យ រដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលា បូកសរុបលទ្ធផលការងាររបស់អង្គភាពថវិកាទី៦ប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅក្រសួងបរិស្ថានដឹកនាំដោយលោកឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ។
របៀបវារៈ
១.មតិចំណាប់អារម្មណ៍ដោយឯកឧត្តម ជ្រិន សុខា អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២.សន្ទរ:ថាបើកសិក្ខាសាលាដោយឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
៣.ការគ្រប់គ្រងរដ្ឋបាលដោយលោក សេក ធា ប្រធាននាយកដ្ឋានរដ្ឋបាល
៤.ការគ្រប់គ្រងធនធានមនុស្សដោយលោក ខឹម សុវណ្ណា ប្រធាននាយកដ្ឋានធនធានមនុស្ដ
៥.ការរៀបចំផែនការថវិកានិងរៀបចំរបាយការណ៍ដោយលោក ជឹន សុធន ប្រធាននាយកដ្ឋានផែនការថវិកា
៦.ការគ្រប់គ្រងហិរញ្ញវត្ថុដោយលោក ជុំ សុជា ប្រធាននាយកដ្ឋានគណនេយ្យ
៧.ការគ្រប់គ្រងទ្រព្យរដ្ឋ និងកិច្ចលទ្ធកម្មសាធារណៈដោយលោក ស៊ឹម សារឿន ប្រធាននាយកដ្ឋានទ្រព្យរដ្ឋ
៨.សំណួរ-ចម្លើយ
៩.ការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុដោយលោក គុជ កុសល ជំនួយការក្រសួង
១០.ការពង្រឹងប្រសិទ្ធភាពសវនកម្មផ្ទៃក្នុងដោយលោក សុខថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
១១.ពង្រឹងសមត្ថភាពការងារអធិការកិច្ចដោយលោក ទេព ប៊ុនធី អគ្គាធិការរង
១២.ការអនុវត្តវាយតម្លៃ និងទទួលស្គាលើអង្គភាពគំរូក្នុងវិស័យបរិស្ថានដោយលោកជិន ថាវរ៉ូ អគ្គាធិការរង
១៣.ពិភាក្សាតាមក្រុមការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាលការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលធនធានមនុស្ស ការពង្រឹងប្រសិទ្ធភាពការរៀបចំផែនការ និងរបាយការណ៍-ពង្រឹងការអនុវត្តចំណាយដោយតម្លាភាពគណនេយ្យភាព-ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យរដ្ឋ-ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកិច្ចលទ្ធកម្ម ។