ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង បាននាំយកអង្ករដែល ជាអំណោយរបស់ព្រះតេជគុណ ហេង សំបូរ ព្រះមេគុណខេត្ត និងជាចៅអធិការវត្តជោត្តញាណ ប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ០២គ្រួសារ រស់នៅភូមិស្ទឹងវែង÷
-ឈ្មោះ ឡេង សារុន(ង៉ុក) ជនទីទាល់ក្រ
-ឈ្មោះ សយ សឿន ជនពិការក្រីក្រ
*ក្នុង ០១គ្រួសារទទួលបានអង្ករ ២៥គ.ក។
ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#
![](https://asset.cambodia.gov.kh/provincial/sites/12/2022/10/IMG_20221007_205441_647_edit_31281378122309.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2022/10/IMG_20221007_205443_603_edit_31266314353561.jpg)