រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក និងព្រះតេជគុណបិយធម្មោ ធី អាំភុន ព្រះគ្រូសូត្រស្តាំ វត្តសមុទ្ធារាម បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដាំស្មៅ និងផ្កាចំនួន៦៤ដើម ដើម្បីតុបតែង និងកែលម្អសួនច្បារ នៅវិទ្យាល័យ ហ៊ុន សែនចាំយាម

លោក សុខ ភិរម្យ អភិបាលនៃ គណ:អភិបាលស្រុក និងព្រះតេជគុណបិយធម្មោ ធី អាំភុន ព្រះគ្រូសូត្រស្តាំ វត្តសមុទ្ធារាម (ហៅថាវត្តប៉ាក់ខ្លង) បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដាំស្មៅ និងផ្កាចំនួន៦៤ដើម ដើម្បីតុបតែង និងកែលម្អសួនច្បារ នៅវិទ្យាល័យ ហ៊ុន សែនចាំយាម ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងដោយមានការចូលរួមពីលោក ប៉ែន សុផាត អភិបាលរងស្រុក លោក សេង សាយ សមាជិកក្រុមប្រឹក្សាលោកនាយក លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម លោកអធិការនគរបាលស្រុក មេឃុំ មេភូមិ ។
ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង៣:៤០ នាទីរសៀល

អត្ថបទទាក់ទង