រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន សុផាត អភិបាលរងស្រុក និងលោក សេង សាយ សមាជិកក្រុមប្រឹក្សាស្រុក បានចូលរួមពិធីដាំស្មៅ តុបតែង និងកែលម្អជាសួនច្បារ ចំនួន ៥ថ្នាល ស្មើនឹង ៣៥០ ម៉ែត្រការ៉េ នៅវត្តចាស់ ក្នុងភូមិតាចាត ឃុំទួលគគីរ

លោក ប៉ែន សុផាត អភិបាលរងស្រុក លោក សេង សាយ សមាជិកក្រុមប្រឹក្សាស្រុក និងលោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមពិធីដាំស្មៅ តុបតែង និងកែលម្អជាសួនច្បារ ចំនួន ៥ថ្នាល ស្មើនឹង ៣៥០ ម៉ែត្រការ៉េ នៅវត្តចាស់ ក្នុងភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ការដឹកនាំពិធីដោយព្រះតេជគុណបិយធម្មោ ធី អាំភុន ព្រះគ្រូសូត្រស្តាំ វត្តសមុទ្ធារាម ហៅថាវត្តប៉ាក់ខ្លង ដោយមានការចូលរួមពី លោកជំទាវ សំ ស៊ី លោកអភិបាលរង ស្រុក សមាជិកក្រុមប្រឹក្សាស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម មេភូមិ និងក៏មានការចូលរួមពីប្រជាពលរដ្ឋផងដែរ ។
ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង១០.០០នាទីព្រឹក

អត្ថបទទាក់ទង