រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំពិធីប្រគល់វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋចំនួន ៣២ក្បាលដី នៃក្បាលដីសរុប ៦៤៥ ក្បាលដី នៅភូមិកោះប៉ោ ស្ថិតក្រោមអធិបតីភាព លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកនាយក លោកនាយករងរដ្ឋបាលស្រុក លោកអធិការនគរបាលស្រុកស្ដីទី មេបញ្ជាការរងកងរាជ អាវុធហត្ថស្រុក មេឃុំ មេភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៥៥នាក់ ស្រី ២០នាក់។ ពិធីនេះប្រារព្ធឡើងនៅវត្តគង្គារាម (ហៅវត្តកោះប៉ោ) ស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ៩:០០នាទីព្រឹក