លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារក្រុមប្រឹក្សាឃុំទទួលគគីរ និងប្រឹក្សាឃុំប៉ាក់ខ្លង បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជួយឧបត្ថម្ភជារាងរាល់ខែជូនដល់គ្រួសារក្រីក្រ ចំនួន០៤គ្រួសារ ក្នុងនោះឃុំទួលគគីរ ០២គ្រួសារ ឃុំប៉ាក់ខ្លង ០២គ្រួសារ ។
អំណោយដែលសាខាប្រគល់ជូនក្នុងមួយគ្រួសារទទួលបានមាន ÷អង្ករ២៥kg ទឹកសុទ្ធឱរាល់០១កេស មី០១កេស ត្រីខ ០១យួរ និងថវិកាចំនួន ៨០,០០០រៀល ។ ក្នុងនោះក៏មានថវិកាផ្ទាល់របស់លោក សុខ ភិរម្យ អភិបាលស្រុកជួយគ្រួសារចិញ្ចឹមចៅ ចំនួន ៦០,០០០រៀល និងគ្រួសារជនពិការ ចំនួន ៥០,០០០រៀល លោកមេឃុំទួលគគីរ ថវិកាចំនួន ៥០,០០០រៀល និងសប្បុរសជនចំនួន ៥០,០០០រៀល ។
ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២