លោក សុខ ភិរម្យ អភិបាលស្រុក លោក ប៉ែន វណ្ណា សមាជិកក្រុមប្រឹក្សាស្រុក លោក ជួន ភារ៉េត អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រីអភិបាលរងស្រុក មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងប្រជាការពារ រួមទាំងកំលាំងប៉ុស្តិ៍នរគបាល បានចុះរៀបចំកម្មវិធីអន្តរសាសនាថ្នាក់ជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកទី៦ ឆ្នាំ២០២២ ដោយវាយស្គរបន្លឺសម្លេង ជួង កងរំពង នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង)
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថៃ្ងព្រហស្បតិ៍៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
វេលាម៉ោង៦:០០នាទីល្ងាច