ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន និងលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានជួបសម្របសម្រួល និងពិភាក្សាជាមួយស្ថាប័នវាយតម្លៃឯករាជ្យ Mekong Economics ដើម្បីវាយតម្លៃលើគម្រោងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ដីមមោកដោយនិរន្តរភាព ។