លោក សុខ ភិរម្យ អភិបាលស្រុក លោក ប៉ែន សុផាត អភិបាលរងស្រុក នាយករដ្ឋបាល និងកម្លាំងអធិការនគនរបាលស្រុក បានអមដំណើរ លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី និងមន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្ត ចុះពិនិត្យផ្ទាល់នៅទីតាំង សំណង់ ផ្ទាំងប៉ាណូឆ្លងកាត់ផ្លូវមួយកន្លែង ដែលមានសភាពចាស់ទ្រុឌទ្រោម ដោយសារភ្លៀង ខ្យល់បោកបក់ បណ្តាលឱ្យផ្ទាំងប៉ាណូបាក់ គ្រិចចំកណ្តាល និងចំហៀង កលនឹងបាក់រលំ ដើម្បីចៀសវាងការបាក់រលំ ជាយថាហេតុ ។
ក្រោយពីមានការចង្អុលបង្ហាញពី លោកស្រី ឈី វ៉ា អភិបាលស្តីទី អាជ្ញាធរស្រុកមណ្ឌលសីមា បានរុះរើស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម ដែលមានសភាពទ្រុឌទ្រោម ជាវិធានការការពារសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ នៅមុខវិទ្យា ល័យ ហ៊ុន សែន ចាំយាម ភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២