រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ ចុះបើកវេទិកាសាធារណៈស្តីពី គោលនយោបាយ ភូមិ~ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ជូនប្រជាពលរដ្ឋ ស្ថិតនៅ ភូមិ១ និងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង


ឃុំកោះកាពិ: ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ជំនួយការឃុំ មេភូមិ២ ប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះបើកវេទិកាសាធារណៈស្តីពី គោលនយោបាយ ភូមិ~ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ជូនប្រជាពលរដ្ឋ នៅភូមិ១ និងភូមិ២ ចំនុចកោះកាពិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៣នាក់ ស្រី ០៥នាក់ ។ និងក្រោយពីវេទិកាត្រូវបានបញ្ចប់ លោកស្រីក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្ថិតនៅ ភូមិ១ និងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង