រដ្ឋបាលស្រុកមណ្ឌលសីមាបានរៀបចំពិធីចែកអំណោយដល់បងប្អូនអតីតយុវជនចំនួន ៧គ្រួសារ ម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម មី ០២កេះ ប្រេងសណ្តែក ១ដប ត្រីខកំប៉ុង ២យួរ ទឹកស៊ីវអ៊ីវ ០១យួរ ថវិកាចំនួន ២០០,០០០រៀល ជាអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ាណែត ជាមួយគ្នានោះលោកអភិបាលក៏បានបន្ថែមជូន ម្នាក់ៗទួលបានថវិកាចំនួន ៥០,០០០រៀល ស្ថិតក្រោមអធិបតីភាព លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកមណ្ឌលសីមា ។
ដោយមានការចូលពីលោកនាយរដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេ បញ្ជាការរងផ្នែកសឹករងស្រុក និងលោកមេឃុំប៉ាក់ខ្លង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន១៤នាក់ ស្រី០១នាក់
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២
វេលាម៉ោង ៣:០០នាទីរសៀល