ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ០៨,០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោក លឹម ឌី ចៅសង្កាត់ដងទង់ និងលោកចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សាសង្កាត់ លោកអនុភូមិ៤ ព្រមទាំងប្រជាការពារសង្កាត់ ចូលរួមជាមួយសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដែលបានមកពីការជួយឧបត្ថម្ភរបស់លោក បណ្ឌិត រ៉ស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលបានផ្តល់តាមរយ:លោក សុះ ម៉ាត់លី ប្រធានសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងតាមរយៈលោក លឹម ឌី ចៅសង្កាត់ដងទង់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលគាត់មានជីវភាពខ្វះខាតតាមខ្នងផ្ទះ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ សរុបមានចំនួន២៩ខ្នងផ្ទះ នៅក្នុងមួយខ្នងផ្ទះៗ ទទួលបាន ៖ អង្ករ៣០គក្រ , មី៥កញ្ចប់ , ស្កសរកន្លះគក្រ , និងប្រេងឆា១ដប សរុបថវិកាក្នុង១ខ្នងផ្ទះស្មើ២៥ដុល្លារ សរុបរួមទាំង២៩ខ្នងផ្ទះ( ២៩គ្រួសារ) ស្មើថវិកា ៧២៥ដុល្លារ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ។