រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ត្រី កែវ វិបុល នាយការិយាល័យយោធាតំបន់ តំបន់ប្រតិបត្តិការសឹករងកោះកុង ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្ត បានប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ជូនដល់គ្រួសារ នៃសពសមាជិក ស អ កចំនួន ០២គ្រួសារនៃសពនៅ ភូមិ១ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា

លោកវរសេនីយ៍ត្រី កែវ វិបុល នាយការិយាល័យយោធាតំបន់ តំបន់ប្រតិបត្តិការសឹករងកោះកុង ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោសុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានចូលរួម ជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទាខេត្ត បានប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ជូនដល់គ្រួសារ នៃសពសមាជិក ស អ កចំនួន ០២គ្រួសារនៃសពនៅ ភូមិ១ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ស្មេីថវិកាសរុប ចំនួន ៨,៥៤២,០០០រៀល។
១-គ្រួសារនៃសពលោក សៀម យួត (និវត្តន៍ជន)ថវិកាចំនួន៤,២៧១,០០០រៀល។
២-គ្រួសារនៃសពលោកលោក ប៉ែន វណ្ណា(និវត្តន៍ជន)ថវិកាចំនួន ៤,២៧១,០០០រៀល។
ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ September 23, 2022

អត្ថបទទាក់ទង