លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានចុះសួរសុខទុក្ខ ស្រ្តីឈ្មោះ តាំ ក្រឹម អាយុ ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ដែលសម្រាលកូនលើអ៊ូប៊រ សម្រាលបានកូនស្រីម្នាក់ដោយសុខ សុវត្ថិភាពទាំងម្តាយ និងទារក បច្ចុប្បន្នសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ព្រមទាំងថវិកាចំនួន ២០០,០០០រៀល ប្រគល់ជូនផងដែរ ។
ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២