រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានយកចង្ហាន់ព្រមទាំងបច្ច័យ និងទេយ្យទាន ទៅចូលរួមកាន់បិណ្ឌវេនទី១២ ចំនួន ២វត្ត

     

_ លោក ចាប វន ជំទប់ទី១ ឃុំព្រែកខ្សាច់ និងភរិយាព្រមទាំងក្រុមគ្រួសារ បានដឹកនាំស្មៀនឃុំមេភូមិនាយប៉ុស្តិ៍រដ្ឋបាល និងសហការីព្រមទាំងមានមន្រ្តីនគរបាលចុះកម្មសិក្សានៅប៉ុស្តិ៍រដ្ឋបាលជាមួយនឹងបិណ្ឌវេនទី ១២ ព្រមទាំងក្រុមការងារ ឃុំ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ចេង មុន្នីរឹទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បាននាំយកចង្ហាន់ព្រមទាំងបច្ច័យនិងគ្រឿងឧបភោគបរិភោគចូលរួមបិណ្ឌវេនចំនួន ២ វត្ត មានដូចខាងក្រោម÷ ចេង មុន្នីរឹទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ នឹងសហការីចំណុះសាលាស្រុកបានចូលរួមបច្ច័យប្រគេនព្រះសង្ឃ
១-វត្តគិរីមរកត៌(ហៅវត្តព្រែកខ្សាច់) ចំនួន១,០៥៥,០០០រៀល ២-វត្តសិលាមរកត៌(ហៅវត្តភ្នំក្រុង) ចំនួន ៧៥០,០០០ រៀល
_ តាមរយៈលោក ចាប វន ជំទប់ទី១ ព្រែកខ្សាច់ ។

  • សរុបទឹកប្រាក់ទាំង ២ វត្តបានចំនួនចំនួន ១,៨០៥,០០០៛
    ដើម្បីនាំយកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត គិរីមរកត ( ហៅវត្តព្រែកខ្សាច់ ) វេនទី ១២ នៃវេនកាន់បិណ្ឌ នៅវត្តសិលាមរកត (ហៅ វត្ត ភ្នំក្រុង ) ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

=====================================
ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ .

អត្ថបទទាក់ទង