លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួន មានជាថវិកា ចំនួន ៣០០,០០០រៀល និងគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ៣០kg ទឹកសុទ្ធ ០២យួរ មីម៉ាម៉ា០១កេស ទឹកត្រី០១ដប ទឹកស៊ីអ៊ីវ ០១ដប ស្ករស ០១kg ខ្ទឹមស០១kg ទឹកដោះគោឆៅ ០១ឡូ និងប៊ីចេង ០,៥kg ០១កញ្ចប់ ជូនដល់ស្ត្រីទើបសម្រាលកូន មាន ឈ្មោះ ងួន ស្រីមុំ អាយុ ៣០ឆ្នាំ ជាសមាជិកភូមិទួលគគីរលើ ។ បន្ថែមដោយថវិកា គ.ក.ន.ក ឃុំ ចំនួន ២០០,០០០រៀល ថវិកាលោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំ ២០,០០០រៀល ថវិកាលោក លិត តាំង មេភូមិតាចាត ២០,០០០រៀល និងថវិកាលោកស្រី រិន ស៊ីនួន ចំនួន ២០,០០០រៀល ។ សរុបថវិកាដែលស្ត្រីទើបសម្រាលកូនទទួលបាន ចំនួន ៥៦០,០០០ រៀល ។
ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២